khmer eng
  • ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឱសថការីឧត្តម យាន អុីស្រេង
     
    ចែករំលែក ៖

    នារសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច
    អតីតយុទ្ធជន យុវនីតិសម្បទា ការងារ
    បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី
    នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឱសថការីឧត្តម យាន អ៊ីស្រេង ត្រូវជាឪពុកបង្កើតលោក ងួន សុគន្ធារិទ្ធ ប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី៨ ព្រឹទ្ធសភា ដែលបានទទួលមរណភាព វេលាម៉ោង ១៩:០២នាទីល្ងាច នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ជាញ
    ស្រុកមុខកំពូល ខេត្តកណ្តាល។
    ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ក្នុងនាមគណៈកម្មការទី៨ព្រឹទ្ធសភា ឯកឧត្តម ប្រាក់ ចំរើន សូមចូលរួមរំលែកទុក្ខជាមួយលោក ងួន សុន្ធារឹទ្ធ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកឱសថការីឧត្តម យាន អ៊ីស្រេង ដែលជាការបាត់បង់ឪពុកជាទីគោរពស្រលាញ់ប្រកបដោយសង្គហធម៌ និងព្រហ្មវិហាធម៌ដ៏ល្អប្រពៃ។
    សូមវត្ថុស័ក្កិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធលោកឱសថការីឧត្តម យាន អុីស្រេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន